Month: September 2017

ក្រដាស់ជូតមាត់

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​អង្គុយ​រង់​ចាំ នៅ​ក្រៅ​បន្ទប់​វៈ​កាត់ ខ្ញុំ​បាន​ចំណាយ​ពេល​រង់​ចាំ​ពេល​នោះ សម្រាប់​គិត​ពិចារណា។ ថ្មី​ៗ​នេះ ខ្ញុំ​បាន​មក​កន្លែង​នេះ​ម្តង​រួច​ទៅ​ហើយ ពេល​ដែល​ប្អូន​ប្រុស​របស់​ខ្ញុំ​ទទួល​ការ​វៈកាត់ ហើយ​យើង​ក៏​បាន​ទទួល​ដំណឹង​ដ៏​សោក​សៅ​ថា “ខួរ​ក្បាល​របស់​គាត់​បាន​ស្លាប់” ទាំង​គាត់​នៅ​វ័យ​ក្មេង​ពេក។ ហើយ​ពេល​នេះ ខ្ញុំ​បាន​មក​ទីនេះ​ម្តង​ទៀត ដើម្បី​រង់​ចាំ​ទទួល​ដំណឹង​ពី​គ្រូពេទ្យ អំពី​ការ​វៈ​កាត់​របស់​ភរិយា​ខ្ញុំ។ ខ្ញុំ​ក៏​បាន​រង់​ចាំ ហើយ​ស្តាប់​ព្រះ​សូរសៀង​ដ៏​ស្ងាត់​ស្ងៀម​របស់​ព្រះ។ ភ្លាម​ៗ​នោះ ខ្ញុំ​ក៏​បាន​ទទួល​ដំណឹង! គ្រូ​ពេទ្យ​វៈ​កាត់​ចង់​ជួប​ខ្ញុំ។ ខ្ញុំ​ក៏​បាន​ទៅ​រង់​ចាំ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​មួយ។ នៅ​ទី​នោះ ខ្ញុំ​ឃើញ​មាន​តុ​មួយ ដែល​គេ​បាន​ដាក់​ក្រដាស់​ជូត​មាត់​ពី​ដុំ ពី​លើ។ តែ​ក្រដាស់​ទាំង​នោះ​មិន​មែន​សម្រាប់​ជូត​មាត់ ឬ​ញើស​សំបោរ​ឡើយ។ ក្រដាស់​ទាំង​នោះ គឺ​សម្រាប់​ប្រើ ពេល​ដែល​គ្រូពេទ្យ​ប្រាប់​យើង​ថា ខួរ​ក្បាល​អ្នក​ជម្ងឺ​លែង​ដំណើរ​ការ​ហើយ ឬ​ប្រាប់​យើង​ថា គាត់​​បាន​ប្រឹង​ប្រែង​អស់​សមត្ថ​ភាព​ហើយ។

នៅ​ពេល​ដែល​មាន​ទុក្ខ​សោក ឬ​មាន​ភាព​មិន​ប្រាកដ​ប្រជា​បែប​នេះ យើង​អាច​នឹក​ចាំ​អំពី​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​អ្នក​និពន្ធ​បាន​បង្ហាញ​ពី​អារម្មណ៍​សោក​សៅ​របស់​ខ្ញុំ ដោយ​ចិត្ត​ស្មោះ​ត្រង់។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ៣១ ជា​ទំនុក​នៃ​ការ​ទួញ​យំ​ចេញ​ពី​ចិត្ត ​របស់​ស្តេច​ដាវីឌ ដែល​បាន​ទទួល​រង​នូវ​ការ​ឈឺចាប់​ជា​ច្រើន បាន​ជា​ទ្រង់​សរសេរ​ថា “ជីវិត​ទូល​បង្គំ​នឹង​ផុត​ទៅ ដោយ​សេចក្តី​ទុក្ខ​ព្រួយ”(ខ.១០)។ ទុក្ខ​សោក​របស់​ទ្រង់ ក៏​បាន​កើត​ឡើង​ពី​ការ​ឈឺ​ចាប់ ពេល​មិត្ត​ភក្តិ និង​អ្នក​ជិត​ខាង​ទ្រង់​បោះ​បង់​ចោល​ទ្រង់(ខ.១១)។

តែ​ស្តេច​ដាវីឌ​មាន​ជំនឿ​ដ៏​រឹង​មាំ​ចំពោះ​ព្រះ​ដ៏​ពិត​តែ​មួយ។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ឱ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ទុក​ចិត្ត​ដល់​ទ្រង់ ទូលបង្គំ​បាន​ថា ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ឯ​ថ្ងៃ​អាយុ​របស់​ទូលបង្គំ សុទ្ធ​តែ​នៅ​ក្នុង​ព្រះហស្ត​ទ្រង់”(ខ.១៤-១៥)។ ​សេចក្តី​ទំនួញ​របស់​ទ្រង់ ក៏​បាន​បញ្ចប់…

មេរៀនអំពីការរងទុក្ខ

មាន​ពេល​មួយ​ខ្ញុំ​បាន​ទៅ​ទស្សនា​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​ ដែល​គេ​ចាក់​បញ្ចាំ​លើ​ផ្ទាំង​សំពត់​ដ៏​ធំ ​ក្នុង​រោង​ភាព​យន្ត។ យើង​អាច​មើល​ឃើញ​រូប​ភាព​មនុស្ស​ធំ​ៗ និង​ច្បាស់​ៗ​ខ្លាំង​ណាស់ ​បាន​ជា​យើង​អាច​មើល​ឃើញ​ស្នាម​របួស​ដ៏​ជ្រៅ នៅ​លើ​រូប​កាយ​របស់​តួ​អង្គ​ប្រុស​ម្នាក់។​ ទាហាន​បាន​ធ្វើ​ទារុណ​កម្ម​មក​លើ​រូប​កាយ​គាត់ ដោយ​ការ​វាយ​ដំ ខណៈ​ពេល​ដែល​ហ្វូង​មនុស្ស​ដែល​កំពុង​មាន​កំហឹង កំពុង​សើច​ចម្អក​ឲ្យ​បុរស​កំសត់ ដែល​មាន​ឈាម​ប្រឡាក់​ពេញ​មុខ។ ឈុត​មួយ​នេះ​មើល​ទៅ ​ដូច​សកម្ម​ភាព​ដែល​កើត​ឡើង​ពិត​ៗ បាន​ជា​ខ្ញុំ​រួញ​ខ្លួន​ទាំង​ចិត្ត​រន្ធត់​ញាប់​ញ័រ ដោយ​ខ្ញុំ​ក៏​មាន​អា​រម្មណ៍​ដឹង​ថា ការ​ធ្វើ​ទារុណ​កម្ម​បែប​នេះ គឺ​ពិត​ជា​ឈឺ​ចាប់​ណាស់។ តែ​នេះ​គ្រាន់​តែ​ជា​ការ​សម្តែង តាម​រឿង​ពិត ដែល​បាន​កើត​ឡើង​ចំពោះ​ព្រះ​យេស៊ូវ ពេល​ដែល​ទ្រង់​បាន​ទទួល​រង​ទុក្ខ​វេទនា ដើម្បី​យើង​រាល់​គ្នា។

សាវ័ក​ពេត្រុស​បាន​រំឭក​អំពី​ការ​រង​ទុក្ខ​របស់​ព្រះ​យេស៊ូវ នៅក្នុង​សំបុត្រ​របស់​គាត់​ថា “ដ្បិត​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្តី​នោះ​ឯង ពី​ព្រោះ​ព្រះគ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ ទាំង​ទុក​ដំរាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់”(១ពេត្រុស ២:២១)។ ការ​រង​ទុក្ខ​មាន​ច្រើន​បែប​ច្រើន​សណ្ឋាន និង​មាន​កំរិត​នៃការ​ឈឺ​ចាប់​ខុស​គ្នា បាន​ជា​យើង​ត្រូវ​ត្រៀម​ខ្លួន ដើម្បី​ប្រឈម​មុខ​នឹង​សេចក្តី​ទុក្ខ។ ការ​រង​ទុក្ខ​របស់​យើង ប្រហែល​ជា​មិន​ធ្ងន់​ធ្ងរ ដូច​សាវ័ក​ប៉ុល ដែល​ធ្លាប់​ត្រូវ​គេ​វាយ​ដំ ចោល​នឹង​ថ្ម​សម្លាប់ ហើយ​ជួប​គ្រោះ​ថ្នាក់​សំពៅ​លិច ដើម្បី​ព្រះ​គ្រីស្ទ។​ គាត់​ធ្លាប់​ទទួល​រង​ការ​វាយ​ប្រហារ​ពី​ពួក​ចោរ​ព្រៃ ហើយ​ក៏​បាន​ទ្រាំ​អត់​នឹង​ភាព​អត់​ឃ្លាន និង​ការ​ស្រេក​ទឹក​ផង​(២កូរិនថូស ១១:២៤-២៧)។ ម្យ៉ាង​ទៀត យើង​ប្រហែល​ជា​មិន​មាន​ឱកាស​រង​ទុក្ខ ដូច​អ្នក​ដែល​កំពុង​ទទួល​រង​ការបៀត​បៀន​ធ្ងន់​ធ្ងរ ក្នុង​វប្ប​ធម៌​ដែល​គេ​ប្រឆាំង​នឹង​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ​នោះ​ឡើយ។

ទោះ​ជា​យ៉ាង​ណាក៏​ដោយ ការ​រង​ទុក្ខ​នឹង​មក​រក​យើង តាម​សណ្ឋាន ឬ​មធ្យោបាយ​ណា​មួយ ពេល​ដែល​យើង​បដិសេធ​ខ្លួន​ឯង អត់​ទ្រាំ​នឹង​ការ​ប្រមាថ​មើល​ងាយ ការ​គំរាម​កំហែង ឬ​បដិ​សេធ​មិន​ព្រម​ចូល​រួម​សកម្ម​ភាព ដែល​មិន​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​អម្ចាស់។  សូម្បី​តែ​ការ​រៀន​អត់​ធ្មត់…

មិត្តភក្តិនៅពេលពាក់កណ្តាលអាធ្រាត

មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ បាន​និយាយ​ប្រាប់​ខ្ញុំ អំពី​មនុស្ស​មួយ​ក្រុម ដែល​មាន​ចំណង​ទំនាក់​ទំនង​ដ៏​រឹង​មាំ ក្នុង​ជំនឿ​លើ​ព្រះ​គ្រីស្ទ។ ក្នុង​ចំណោម​ពួក​គេ មាន​ស្រ្តី​ម្នាក់ អាយុ ៩៣​ឆ្នាំ បាន​និយាយ​ថា “ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​អាច​ទូរស័ព្ទ​ទៅ​អ្នក​ណា​​ក៏​បាន ក្នុង​ចំណោម​អ្នក​ទាំង​អស់​គ្នា នៅ​ម៉ោង ២ រំលង​អាធ្រាត ដោយ​មិន​ចាំ​បាច់​និយាយ​សុំ​ទោស​ក៏​បាន បើ​សិន​ជា​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ត្រូវ​ការ​ឲ្យ​គេ​ជួយ​ការ​អ្វី​មួយ”។ រឿង​នេះ​បាន​បង្ហាញ​ថា មិត្ត​ភក្តិ​មួយ​ក្រុម​នេះ​ មាន​ការ​ប្តូរ​ប្តេជ្ញ​ចំពោះ​គ្នា ដោយ​គ្មាន​លក្ខ​ខ័ណ្ឌ ព្រោះ​ពេល​ពួក​គេ​ណា​ម្នាក់​ត្រូវ​ការ​ឲ្យ​គេ​អធិស្ឋាន​ឲ្យ ឬត្រូវ​ការ​ជំនួយ​ដោយផ្ទាល់ ឬ​ត្រូវ​ការ​នរណា​ម្នាក់ ឲ្យ​នៅ​ក្បែរ ក្នុង​ពេល​លំបាក នោះ​គេ​អាច​ទាក់​ទង​គ្នា​តាម​ទូរ​ស័ព្ទ ទោះ​ជា​នៅ​ពេល​យល់​កណ្តាល​អាធ្រាត​ក៏ដោយ។

លក្ខណៈ​នៃ​ការ​ប្តេជ្ញា​ចិត្ត​ដូច​នេះ ក៏​មាន​ចែង​ក្នុង​សំបុត្រ ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​កាន់​ពួក​ជំនុំ​របស់​ព្រះ​យេស៊ូវ នៅ​ក្រុងកូល៉ុស​ផង​ដែរ។ កាល​នោះ សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ ក្នុង​ពន្ធ​ធនាគា នៅ​ក្រុង​រ៉ូម ផ្ញើ​ទៅ​លោក​ទីឃីកុស និង​លោក​អូនេស៊ីម ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ(កូល៉ុស ៤:៧-៩)។ លោក​អើរីស្តាក ម៉ាកុស និង​យូស្ទូស ក៏​បាន​ផ្ញើ​នូវ​ក្តី​នឹក​រឭក​តាម​សំបុត្រ​របស់​គាត់​ផង​ដែរ(ខ.១០-១១)។ លោក​អេប៉ាប្រាស ក៏​បាន “​ខំ​ប្រឹង​អធិស្ឋាន​ជានិច្ច ឲ្យគេរាល់​គ្នា​បាន​ឈរ​ជា​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត តាម​ព្រះហឫទ័យ​នៃ​ព្រះ​គ្រប់​ជំពូក”​(ខ.១២)។

សំបុត្រ​នេះ​បាន​បង្ហាញ​អំពី​ចំណង​ទាក់​ទង​ដ៏​រឹង​មាំ ដែល​មាន​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ និង​ការ​ជួយ​យក​អសារ​គ្នា ទៅ​វិញ​ទៅ​មក ក្នុង​នាម​ជា​បង​ប្អូន​ស្លាប់​រស់ ក្នុង​ជំនឿ។ តើ​អ្នក​មាន​ចំណែក​នៅ​ក្នុង​ក្រុម​ប្រភេទ​នេះ​ឬ​ទេ? បើ​សិន​ជា​ដូច្នោះ​មែន…

តើព្រះទ្រង់ខ្វល់ពីខ្ញុំទេ?

ពេល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង ហេតុ​អ្វី​បាន​ជា​អ្នក​បើកបរ​ដែល​មាន​ជាតិ​ស្រវឹង ​បាន​រត់គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​មាន​របួស​ធ្ងន់? ហេតុ​អ្វី​មនុស្ស​អាក្រក់​មាន​ភាព​សំបូរ​សប្បាយ តែ​មនុស្ស​ល្អ​ត្រូវ​រង​ទុក្ខ? តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​អ្នក​គិត​លែង​យល់ អំពី​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​អ្នក ហើយ​អ្នក​ក៏​បាន​ស្រែក​ឡើងថា “តើ​ព្រះ​ទ្រង់​ខ្វល់​ពី​ខ្ញុំទេ?”

លោក​ហាបាគុក ក៏​ធ្លាប់​សួរ​សំណួរ​មួយ​នេះ​ផង​ដែរ ពេល​ដែល​គាត់​ឃើញ​ស្ថាន​ភាព​ដ៏​លំបាក ក្នុង​ស្រុក​យូដា ដោយ​អំពើ​ទុច្ច​រិត និង​ភាព​អយុត្តិ​ធម៌ កំពុង​តែចម្រើន​ឡើង​យ៉ាង​ខ្លាំង(ហាបាគុក ១:១-៤)។ ពេល​គាត់​មាន​អារម្មណ៍​ច្របូក​ច្របល់ គាត់​ក៏​បាន​សួរ​ព្រះ​ថា ពេល​ណា​ទើប​ទ្រង់​ដោះ​ស្រាយ​បញ្ហា​នេះ​។ ពេល​នោះ ការ​ឆ្លើយ​តប​របស់​ព្រះ​គ្មាន​អ្វីដែល​ពិបាក​យល់​ឡើយ។  ព្រះ​ទ្រង់​មាន​បន្ទូល​ថា ទ្រង់​នឹង​ប្រើ​សាសន៍​ខាល់​ដេ ដើម្បី​កែ​តម្រង់​សាសន៍​យូដា។ គេ​ឮ​ល្បី​ថា សាសន៍​ខាល់​ដេ​មាន​ភាព​សាហាវ​ព្រៃ​ផ្សៃ(ខ.៧)។​ ពួក​គេ​ពូកែ​ខាង​ប្រើ​ហឹង្សា​(ខ.៩) ហើយ​ពួក​គេ​ថ្វាយ​បង្គំ​អំណាច​ទ័ព និង​ព្រះ​ក្លែង​ក្លាយ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ(ខ.១០-១១)។

នៅ​ពេល​ដែល​យើង​មិន​យល់​អំពី​ផ្លូវ​របស់​ព្រះ យើង​ចាំ​បាច់​ត្រូវ​ទុក​ចិត្ត​លើ​លក្ខណៈ​សម្បត្តិ​របស់​ទ្រង់ ដែល​មិន​ចេះ​ប្រែ​ប្រួល។ លោក​ហាបាគុក​បាន​ធ្វើ​ដូច​នេះ​ឯង។ គឺ​គាត់​ជឿ​ថា ព្រះ​ទ្រង់​ជា​ព្រះ​នៃ​យុត្តិ​ធម៌ សេចក្តី​មេត្តា និង​សេចក្តី​ពិត​(ទំនុកដំកើង ៨៩:១៤)។ នៅ​ពេល​នោះ គាត់​បាន​រៀន​មើល​ទៅ​ស្ថាន​ភាព​របស់​គាត់ ដោយ​យល់​ដល់​លក្ខណៈ​សម្បត្តិរបស់ព្រះ ជា​ជាង​មើល​ទៅ​លក្ខណៈ​សម្បត្តិ​របស់​ព្រះ ផ្អែក​ទៅ​លើ​ស្ថាន​ភាព​របស់​គាត់។

ទីបញ្ចប់ គាត់ក៏បានសន្និដ្ឋានថា “ព្រះយេហូវ៉ា គឺ​ជា​ព្រះអម្ចាស់​ទ្រង់​ជា​កំឡាំង​ខ្ញុំ ទ្រង់​នឹង​ធ្វើ​ឲ្យ​ជើង​នៃ​ខ្ញុំ​បាន​លឿន ដូច​ជា​ជើង​ឈ្លូស ហើយ​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់​របស់​ខ្ញុំ”(ហាបាគុក ៣:១៩)។-Poh Fang Chia

មានអារម្មណ៍ថា ព្រះទ្រង់បោះបង់អ្នកចោលឬ?

ក្នុង​សៀវ​ភៅ​រឿង​ប្រឌិត ដែល​លោក​ស៊ីអេស លូអ៊ីស(C.S.Lewis)​និពន្ធ មាន​ចំណង​ជើង​ថា សំបុត្រ​របស់​អារក្ស  គាត់​បាន​និយាយ​អំពី​ការ​សន្ទនា​រវាង​អារក្ស​ដែល​មាន​តំណែង​ខ្ពស់ ជា​មួយ​អារក្ស​ថ្នាក់​ក្រោម អំពី​របៀប​ល្បួង​គ្រីស្ទ​បរិស័ទ​ម្នាក់ ឲ្យ​បាន​ជោគ​ជ័យ។ អារក្ស​ទាំង​ពីរ​ចង់​បំផ្លាញ​ជំនឿ ដែល​គ្រីស្ទ​បរិស័ទ​ម្នាក់​នោះ មាន​ចំពោះ​ព្រះ។​ អារក្ស​ថ្នាក់​លើ​ក៏​និយាយ​ទៅ​អារក្ស​ថ្នាក់​ក្រោម​ថា “កុំ​ច្រឡំ​ឲ្យ​សោះ។ បុព្វ​ហេតុ​របស់​យើង​ត្រូវ​ខូច​ខាត​ខ្លាំង​បំផុត ពេល​ដែល​មនុស្សម្នាក់ នៅ​តែ​ទុក​ចិត្ត​ព្រះ បន្ទាប់​ពី​ខ្លួន​បាន​មើល​ទៅ​ចក្រ​វាល​នៅ​ជុំវិញ​ខ្លួន តែ​មិន​ឃើញ​មាន​ព្រះ​គង់​នៅ​ទីណា​សោះ ហើយ​ក៏​បាន​សួរខ្លួន​ឯង​ថា តើ​ព្រះ​បាន​បោះ​បង់​ចោល​ខ្ញុំ​ហើយ​ឬ?”

យ៉ាង​ណា​មិញ នៅ​ក្នុង​ព្រះ​គម្ពីរ យើង​ឃើញ​មាន​គំរូ​របស់​មនុស្ស​ជា​ច្រើន ដែល​បាន​ប្រព្រឹត្ត​ដោយ​ជំនឿ ទោះ​ជា​ពួក​គេ​មាន​អារម្មណ៍​ថា ត្រូវ​គេ​បោះ​បង់​ចោល​ក៏​ដោយ។ លោក​អាប់រ៉ាម​ធ្លាប់​មាន​អារម្មណ៍​ថា​ ព្រះ​ទ្រង់​បាន​ភ្លេច​ព្រះ​បន្ទូល ដែល​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន​ឲ្យ​គាត់​មាន​កូន​ស្នង​ត្រកូល​ម្នាក់(លោកុប្បត្តិ ១៥:២-៣)។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ក៏​ធ្លាប់​គិត​ថា ព្រះ​មិន​បានអើពើ​ចំពោះ​គាត់ ពេល​គាត់​មាន​បញ្ហា(ទំនុក​ដំកើង ១០:១)។ ពេល​លោក​យ៉ូប​បាន​ជួប​ទុក្ខ​លំបាក​ខ្លាំង គាត់​គិត​ថា ព្រះ​ទ្រង់​ក៏​នឹង​ផ្តាច់ជីវិត​គាត់​មិន​ខាន(យ៉ូប ១៣:១៥)។ ហើយ​ពេល​ព្រះ​យេស៊ូវ​កំពុង​ជាប់​លើ​ឈើ​ឆ្កាង ទ្រង់​ក៏​បានស្រែក​ថា “ឱ​ព្រះអង្គៗ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ?”(ម៉ាថាយ ២៧:៤៦) តែ​ក្នុង​រឿង​នីមួយ​ៗ ព្រះ​ទ្រង់​បាន​បង្ហាញ​នូវ​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់​ជា​និច្ច(លោកុប្បត្តិ ២១:១-៧ ទំនុក​ដំកើង ១០:១៦-១៨ យ៉ូប ៣៨:១-៤២:១៧ ម៉ាថាយ ២៨:៩-២០)។

ទោះ​សា​តាំងព្យាយាម​ល្បួង​ឲ្យ​អ្នក​គិត​ថា អ្នក​ត្រូវ​ព្រះ​បោះ​បង់​ចោល​ក៏​ដោយ ក៏​ព្រះ​ទ្រង់​តែង​តែ​គង់​នៅ​ក្បែរ​ជា​និច្ច។ ទ្រង់​មិន​ដែល​បោះ​បង់​កូន​ទ្រង់​ឡើយ។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា…

ត្រីវិស័យរបស់ព្រះ

ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២ នាវិក​២៧​នាក់ បាន​រួច​ជីវិត​ដោយ​សារ​ត្រី​វិស័យ​តូច​ៗរបស់​ពួក​គេ ពេល​ជួប​គ្រោះ​ភ័យ ក្នុង​សមុទ្រ​ចម្ងាយ​ប្រហែល ៤៨២ គីឡូ​ម៉ែត្រ ពី​ឆ្នេរ​សមុទ្ររដ្ឋ​ខារ៉ូឡាញ​ណា​ខាង​ជើង។ កាល​នោះ លោក​វ៉លដេម៉ា សេមេន៉ូវ(Waldemar Semenov) ដែល​ជា​អ្នក​ជំនួញ​តាម​សមុទ្រ​ដែល​បាន​ចូល​និវត្តន៍ កំពុង​បម្រើ​ការ​ជា​វិស្វករ​ថ្នាក់​ទៀប នៅ​លើ​កប៉ាល់ អេសអេស អាល់ខាវ ហ្កាយ(SS Alcoa Guide) ហើយ​នាវា​មុជ​ទឹក​របស់​អាឡឺម៉ង់​បាន​ផុស​ឡើង​មក​លើ​ផ្ទៃ​ទឹក​ ហើយ​ក៏​បាន​បាញ់​សំដៅ​មក​លើ​នាវា​នោះ។ កប៉ាល់​នោះ​ក៏​បាន​ត្រូវ​គ្រាប់ ​ឆាប​ឆេះ ហើយ​ក៏​បាន​ចាប់​ផ្តើម​លិច។ លោក​សេមេន៉ូវ និង​នាវិក​របស់​គាត់ ក៏​បាន​នាំ​គ្នា​សម្រូត​ទូក​សង្រ្គោះ​ដែល​បំពាក់​ដោយត្រីវិស័យ ចុះ​មក​លើ​ផ្ទៃ​ទឹក ហើយ​ក៏​បាន​ប្រើ​ត្រី​វិស័យ​ទាំង​នោះ ដើម្បី​នាំ​ផ្លូវ ទៅ​រក​កំពុង​កប៉ាល់ ដែល​នៅ​ក្បែរ​ឆ្នេរ។ បី​ថ្ងៃ​ក្រោយ​មក ​ក្រុម​នាវិក​ទាំង​នេះ​ត្រូវ​បាន​គេ​ជួយ​សង្រ្គោះ។

យ៉ាង​ណា​មិញ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​រំឭក​រាស្រ្ត​របស់​ព្រះ​ថា ព្រះ​បន្ទូល​ព្រះ ជា “ត្រីវិស័យ” ដែល​គេ​អាច​ទុក​ចិត្ត​បាន​។ គាត់​ក៏​បាន​ប្រៀប​ប្រដូច​ព្រះ​បន្ទូល​ទ្រង់ ទៅ​នឹង​ចង្កៀង។ នៅ​សម័យ​នោះ ចង្កៀង ដែល​គេ​ដុត​នឹង​ប្រេង​អូលីវ មាន​ពន្លឺ​ភ្លឺ​ល្មម នឹង​អាច​ឲ្យ​អ្នក​ដំណើរ​មើល​ឃើញ​ផ្លូវ នៅ​ពី​មុខ​គាត់​មួយ​ជំហាន។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​យល់​ថា ព្រះ​បន្ទូល​ព្រះ ជា​ចង្កៀង ដែល​បញ្ចេញ​ពន្លឺ​បំភ្លឺ​ផ្លូវ ដល់​អ្នក​ដែល​ដើរ​តាម​ព្រះ(ទំនុកដំកើង ១១៩:១០៥)។​ ពេល​គាត់​កំពុង​វង្វេង នៅ​ក្នុង​ភាព​ងងឹត នៅ​តាម​វិថី​ជីវិត​ដ៏​វឹក​វរ គាត់​ជឿ​ថា…

ពាក្យសម្តី និងសកម្មភាព

កាល​ខ្ញុំ​នៅ​បង្រៀន​ក្នុង​ថ្នាក់​សំណេរ​កំរិត​មហា​វិទ្យា​ល័យ មាន​សិស្ស​របស់​ខ្ញុំ​ម្នាក់ បានផ្ញើសារមកខ្ញុំ ដោយ​មាន​ការ​បន្ទាន់​ចង់​ប្រាប់​ខ្ញុំ។ ដោយសារ​គាត់​មិន​បាន​ទទួល​ពន្ទុះ​ល្អ​នៅ​ដំណាច់​ឆមាស គាត់​ក៏​បាន​សុំ​ប្រឡង​សង ដើម្បី​ឲ្យ​បាន​ពន្ទុះ​ល្មម​នឹង​អាច​ឲ្យ​គាត់​ចូល​រួម​ក្នុង​ក្រុម​កីឡា។ តើ​ខ្ញុំ​គួរ​ជួយ​គាត់​យ៉ាង​ដូច​ម្តេច? គាត់​បាន​ខក​ខាន​មិន​បាន​ធ្វើ​តែង​សេចក្តី​មួយ​ចំនួន​ ដូច​នេះ ខ្ញុំ​ក៏​បាន​ទុក​ពេល​ឲ្យ​គាត់​២​ថ្ងៃ ដើម្បី​សរសេរ​បញ្ចប់​តែង​សេចក្តី​ទាំង​នោះ ដើម្បី​ឲ្យ​បាន​ពន្ទុះ​ល្អ​ជាង​មុន។ គាត់​ក៏​បាន​អរ​គុណ​ខ្ញុំ ហើយ​សន្យា​ថា​ គាត់​នឹង​ធ្វើ​តែង​សេចក្តី​នោះ​ឲ្យ​ចប់ ហើយ​ផ្ញើ​មក​ខ្ញុំ។       ពីរ​ថ្ងៃក្រោយ​មក ពេល​កំណត់​ក៏​បាន​ហួស​ទៅ ហើយ​ខ្ញុំ​នៅ​តែ​មិន​ឃើញ​គាត់​យក​ក្រដាស់​មក​ប្រគល់​ឲ្យ​ខ្ញុំ​ទៀត។ គាត់​មិន​បាន​ធ្វើ  ដូច​ពាក្យសម្តី​របស់​គាត់​ទេ។

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី​យុវ​ជន​ម្នាក់ ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​សិស្ស​របស់​ខ្ញុំ​ដែរ។​ ឪពុក​គាត់​បាន​ឲ្យ​គាត់​ធ្វើ​ការងារ​ខ្លះ ក្នុង​ចំការ​ទំពំាង​បាយ​ជូរ។ គាត់​ក៏​បាន​ប្រាប់​ឪពុក​គាត់​ថា គាត់​នឹង​ទៅ​ធ្វើ​កិច្ច​ការ​ទាំង​នោះ(ម៉ាថាយ ២១:៣០)។ តែ​គាត់​បានតែ​និយាយ មិន​ឃើញ​ធ្វើ​អ្វី​សោះ។ ពេល​ដែល​លោក​ម៉ាធ្យូ ហេនរី(Matthew Henry) ធ្វើ​ការ​ពន្យល់​អំពី​រឿង​ប្រៀប​ប្រដូច​នេះ គាត់​បាន​បក​ស្រាយ​ថា “ផ្កា​ក្រពុំ និង​ផ្ការ​ដែល​រីក មិន​មែន​ជា​ផ្លែ​ឈើ​ទេ”។ បាន​សេចក្តី​ថា ពាក្យ​សម្តី​យើង​ជា​ផ្កា​ក្រពុំ និង​ផ្កា​រីក តែ​បើ​យើង​មិន​ធ្វើ​តាម​ពាក្យ​សម្តី​យើង​ទេ នោះ​ពាក្យ​សម្តី​យើង​គ្មាន​ផល​ផ្លែ គ្មាន​តម្លៃ​អ្វី​ឡើយ។​ ព្រះ​យេស៊ូវ​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​នេះ សំដៅ​ទៅ​លើ​ពួក​អ្នក​ដឹក​នាំ​សាសនា​ជា​ចម្បង ព្រោះ​ពួក​គេ​អួត​ថា ខ្លួន​ស្តាប់​បង្គាប់​ព្រះ តែ​មិន​ព្រម​អនុវត្ត​តាម​ព្រះ​បន្ទូល​ទ្រង់ ដោយ​ការ​ប្រែ​ចិត្ត​ចេញ​ពី​បាប​ឡើយ។ តែ​ព្រះ​បន្ទូល​ទ្រង់​ក៏​មាន​ន័យ ចំពោះ​យើង​ផង​ដែរ។​ កាល​ណា​យើង​ដើរ​តាម​ព្រះ “ដោយ​ការ​ប្រព្រឹត្ត និង​សេចក្តី​ពិត” (១យ៉ូហាន ៣:១៨) គឺ​មិន​និយាយ​បាន​តែ​បបូរ​មាត់ នោះ​គឺ​មាន​ន័យ​ថា…

សង្រ្គាមដែលព្រះទ្រង់បានឈ្នះ

ថ្ងៃទី​២៨ ខែ​កក្ដដា ឆ្នាំ​២០១៤ ជា​គំរប់​ខួប​១០០​ឆ្នាំ នៃ​ការ​ចាប់​ផ្តើម នៃ​សង្រ្គាម​លោក​លើក​ទី១​។ ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ប្រទេស​អង់​គ្លេស មាន​ការ​ពិភាក្សា និង​ភាព​យន្ត​ឯកសារ​ជា​ច្រើន ត្រូវ​បាន​ចាក់​ផ្សាយ​អំពី​ការ​ចាប់​ផ្តើម នៃ​សង្រ្គាម​ដែល​មាន​រយៈ​ពេល​៤​ឆ្នាំ​នេះ។ សូម្បី​តែ​ក្នុង​កម្ម​វិធី​ទូរទស្សន៍​របស់​លោក ស៊ែលហ្វ្រីជ(Selfridge) ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ផ្សា​ទំនើប​មួយ ក្នុង​ទីក្រុង​ឡុងដ៍ ក៏​បាន​រាប់​បញ្ចូល​វីដេអូ​ឯក​សារ​មួយ​ភាគ ស្តី​អំពី​សម័យ​ឆ្នាំ​១៩១៤ ដែល​បាន​បង្ហាញ​អំពី​បុគ្គ​លិក​វ័យ​ក្មេង​ជា​ច្រើន បាន​តម្រង់​ជួរ ដើម្បី​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កង​ទ័ព។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​សង្កេត​មើល ការ​បង្ហាញ​ចេញ​នូវ​ការ​លះ​បង់​អាត្មា​ខ្លួន​ឯង របស់​យុវ​ជន​ទាំង​នោះ ខ្ញុំ​មាន​ការ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង។​ ទា​ហាន​ដែល​ខ្ញុំ​ឃើញ​ក្នុង​វីដេអូ​ឯក​សារ​នោះ មាន​វ័យ​ក្មេង​ណាស់ ពួក​គេ​មាន​ចិត្ត​អន្ទះ​សារ​ចង់​ចូល​ធ្វើ​ទាហាន ប្រយុទ្ធ​នឹង​ពួក​ឈ្លាន​ពាន ​ហើយ​មើល​ទៅ​មិន​ទំនង​ជា​អាច​គេច​ចេញ ពី​ការ​ភ័យ​រន្ធត់ ក្នុង​លាន​ដ្ឋាន នៅ​សមរ​ភូមិ​បាន​ឡើយ។

ទោះ​បី​ជា​ព្រះ​យេស៊ូវ​មិន​បាន​យាង​ទៅ​សមរ​ភូមិ​ប្រយុទ្ធ​នឹង​ខ្មាំង​សត្រូវ​ក្នុង​លោកិយ​នេះ​ក៏​ដោយ ក៏​ទ្រង់​ពិត​ជា​បាន​យាង​ទៅ​ឈើ​ឆ្កាង ដើម្បី​ប្រយុទ្ធ​ឈ្នះ​ខ្មាំង​សត្រូវ​ដ៏​ធំ​បំផុត គឺ​អំពើ​បាប និង​សេចក្តី​ស្លាប់។   ព្រះ​យេស៊ូវ​បាន​យាង​មក​ក្នុង​លោកិយ​នេះ  ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ  តាម​រយៈ​ការ​ប្រព្រឹត្ត ហើយ​ដើម្បី​ទទួល​ការ​សុគត​ដ៏​រន្ធត់ ដើម្បី​ឲ្យ​យើង​អាច​ទទួល​ការ​អត់​ទោស​បាប។ ហើយ​ទ្រង់​ថែម​ទាំង​បាន​ត្រៀម​អត់​ទោស​បាប ឲ្យ​មនុស្ស​ដែល​បាន​វាយ​ដំ និង​ឆ្កាង​ទ្រង់​ផង​ដែរ​(លូកា ២៣:៣៤)។ ទ្រង់​បាន​ឈ្នះ​សេចក្តី​ស្លាប់ ដោយ​សារ​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ ហើយ​សព្វ​ថ្ងៃនេះ យើង​អាច​ធ្វើ​ជា​ផ្នែក​មួយ​នៃ​មហា​គ្រួសារ​របស់​ព្រះ ជា​រៀង​រហូត​(យ៉ូហាន ៣:១៣-១៦)។

ការ​ប្រារព្ធ​ខួប និង​ការ​រំឭក​ជា​ប្រវត្តិ​សាស្រ្ត បាន​ធ្វើ​ឲ្យ​យើង​នឹក​ចាំ​អំពី​ព្រឹត្តិ​ការ​ណ៍​ប្រវត្តិ​សាស្រ្ត និង​ស្នា​ដៃ​របស់​វីរជន​ទំាង​ឡាយ។ តែ​ឈើ​ឆ្កាង​បាន​រំឭក​យើង អំពី​ការ​ឈឺ​ចាប់​នៃ​ការ​សុគត​របស់​ព្រះ​យេស៊ូវ និង​តម្លៃ​នៃ​ការ​លះ​បង់​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​បាន​សេចក្តី​សង្រ្គោះ។-Marion…

សត្វខ្លាឃ្មំឈ្មោលពីរក្បាលឈ្លោះគ្នា

ជាច្រើន​ឆ្នាំ​កន្លង​មក ខារ៉ូលីន(Carolyn) ភរិយា​របស់​ខ្ញុំ បាន​ចំណាយ​ពេល​បោះ​ជំរុំ​ជា​មួយ​ខ្ញុំ​ពីរបី​ថ្ងៃ នៅ​តាម​ចង្កេះ​ភ្នំ រេនា ក្នុង​រដ្ឋ​វ៉ាស៊ីនតុន។ នៅ​ពេល​ល្ងាច​ថ្ងៃ​មួយ ពេល​យើង​វិល​ត្រឡប់​មក​កន្លែង​បោះ​ជំរុំ​យើង​វិញ យើង​ក៏​បាន​ឃើញ​សត្វ​ខ្លា​ឃ្មំ​ឈ្មោល​ពី​ក្បាល កំពុង​ឈ្លោះ​គ្នា ដោយ​ទះ​ស្លឹក​ត្រចៀក​គ្នា​ទៅ​វិញ​ទៅ​មក នៅ​កណ្តាល​វាល​ស្មៅ។ យើង​ក៏​បាន​នៅ​មើល​ពួក​វា​ប្រយុទ្ធ​គ្នា​ ពី​ចម្ងាយ។​ មាន​អ្នក​ដើរ​ព្រៃ​ម្នាក់ នៅ​ក្បែរ​នោះ ហើយ​ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា ហេតុ​អ្វី​បាន​ជា​ពួក​វា​ឈ្លោះ​គ្នា។ គាត់​ក៏​បាន​ប្រាប់​ថា “គឺម​ក​ពី​ខ្លា​ឃ្មំ​ញី​មួយ​ក្បាល”។ ខ្ញុំ​ក៏​សួរ​ថា “ខ្លា​ឃ្មំ​ញី​នោះ​នៅ​ឯ​ណា?” គាត់​ឆ្លើយ​ទាំង​សើច​ក្អឹក​ៗ​ថា “អូហ៍ វា​ទៅ​បាត់​២០​នាទី​ហើយ”។ ដូច​នេះ ខ្ញុំ​ក៏​បាន​សន្និ​ដ្ឋាន​ថា ជម្លោះ​រវាង​សត្វ​ខ្លា​ឃ្មំ​ឈ្មោល​ទាំង​ពីរ មិន​មែន​ដោយ​សារ​មេ​ខ្លា​ឃ្មំ​ទេ ត្រង់​ចំណុច​នេះ ​គឺ​មក​ពី​ពួក​វា​ចង់​ប្រកួត ឲ្យ​ដឹង​ថា មួយ​ណា​ខ្លាំង​ជាង។

ការ​ប្រយុទ្ធ​ភាគ​ច្រើន មិន​មែន​ដើម្បី​គោល​នយោ​បាយ ឬ​គោល​ការណ៍ ឬ​ដើម្បី​រក​ខុស​ត្រូវ​ឡើយ តែ​គឺ​ដោយ​សារ​អំណួត ស្ទើរ​តែ​គ្រប់​ពេល។ អ្នក​ប្រាជ្ញ ដែល​និពន្ធ​បទ​គម្ពីរ​សុភា​សិត បាន​ជីក​ចំ​ឫស​នៃ​បញ្ហា​ទាំង​ឡាយ ពេល​ដែល​គាត់​សរសេរ​ថា “ផល​នៃ​សេចក្តី​ឆ្មើង​ឆ្មៃ(ឬអំណួត) នោះ​មាន​តែ​ការ​ទាស់ទែង​គ្នា​ប៉ុណ្ណោះ”​(១៣:១០)។ ជម្លោះ​ត្រូវ​បាន​ដុត​បញ្ឆេះ ដោយ​សារ​អំណួត ដែល​ចង់​ឲ្យ​គេ​គិត​ថា ខ្លួន​ត្រូវ ឬ​ចង់​ធ្វើ​អ្វី​ៗ​តាម​ចិត្ត​ខ្លួន​ឯង ឬ​មួយ​ចង់​ការពារ​មុខ​មាត់ ឬ​តម្លៃ​របស់​ខ្លួន​ឯង។

ផ្ទុយ​ទៅ​វិញ ប្រាជ្ញា​នៅ​ជាប់​នឹង​អ្នក​ដែល​ទទួល​ការ​អប់​រំ​បាន​ល្អ គឺ​អ្នក​ដែល​បាន​ស្តាប់ និង​រៀន​សូត្រ ដោយ​បើក​ចិត្ត​និង​បន្ទាប​ខ្លួន​ទទួល​ការ​បង្រៀន។ ប្រាជ្ញា​មាន​នៅ​ក្នុង​អ្នក​ដែល​ចេះ​បន្ទាប​ខ្លួន អ្នក​ដែល​ដោះ​ក្តី​ប្រាថ្នា​ដ៏​ខ្ពស់​របស់​ខ្លួន​ចេញ…

ក្នុងសួនច្បារនោះ

បុព្វ​បុរស​របស់​ខ្ញុំ​ស្ថិត​ក្នុង​ចំណោម​ជន​ជាតិ​ស្បែក​សរ ដែល​មក​តាំង​ទី​លំ​នៅ​មុន​គេ នៅ​ក្នុង​ទឹក​ដី​មីឈី​ហ្គិន។ ពួក​គេ​បាន​កាប់​ឆ្កា​ព្រៃ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ចំការ ហើយ​ក៏​បាន​បង្កើត​ច្បារ​ដំណាំ​ធ្វើ​ជា​អាហារ សម្រាប់​ក្រុម​គ្រួសារ​របស់​ពួក​គេ នៅ​សម័យ​នោះ។  ការ​ប្រកប​របរ​កសិកម្ម​នេះ បាន​ផ្ទេរ​មក​អ្នក​ជំនាន់​ក្រោយ។ ឪពុក​ខ្ញុំ​បាន​ធំធាត់​ក្នុង​កសិដ្ឋាន​មួយ ក្នុង​រដ្ឋ​មីឈិ​ហ្គិន ហើយ​គាត់​ក៏​ចូល​ចិត្ត​ដាំ​ដំណាំ​ផង​ដែរ ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​ចូល​ចិត្ត​ដាំ​ដំណាំ និង​ចូល​ចិត្ត​ក្លឹន​របស់​ដី​ដែល​មាន​ជីជាតិ​។ កាល​ពី​មុន ខ្ញុំ​ចូល​ចិត្ត​ដាំ​ដំណាំ​ដែល​ចេញ​ផ្កា​ដ៏​ស្រស់​ស្អាត និង​ថែរ​ទំា​ដើម​ផ្កា​កូលាប ​ដែល​ជួយ​ឲ្យ​ទី​ធ្លា​ផ្ទះ​ខ្ញុំ មាន​សោភ័ណ្ឌ​ភាព​ល្អ និង​មាន​ក្លិន​ក្រអូប​ប្រហើរ។ បើ​សិន​ជា​គ្មាន​រុក្ខ​ជាតិ​ចង្រៃ​ដុះ​ក្នុង​ដី​ខ្ញុំ​ទេ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ។

ពេល​ដែល​ខ្ញុំ​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​សម្អាត​រុក្ខ​ជាតិ​ចង្រៃ​ទាំង​នោះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​សួន​ច្បារ​អេដែន ដែល​ធ្លាប់​ធ្វើ​ជា​សួន​ច្បារ​ដ៏​ល្អ​ឥត​ខ្ចោះ មុន​ពេល​អ័ដាំម និង​នាង​អេវ៉ា មិន​ស្តាប់​បង្គាប់ព្រះ ហើយ​បន្លា និង​អញ្ចាញ​ក៏​បាន​នាំ​ឲ្យ​មាន​ការ​ពិបាក​ដល់​អ្នក​ទាំង​ពីរ និង​កសិករ​ម្នាក់​ៗ ចាប់​តាំង​ពី​ពេល​នោះ​មក​(លោកុប្បត្តិ ៣:១៧-១៨)។

ព្រះ​គម្ពីរ​ក៏​បាន​ចែង​អំពី​សួន​ច្បារ​មួយ​ទៀត គឺ​សួន​ច្បារ​គែត​សេម៉ានី ដែល​នៅ​ទីនោះ ព្រះ​គ្រីស្ទ​ទ្រង់​មាន​ការ​ពិបាក​ព្រះ​ទ័យ​យ៉ាង​ខ្លាំង បាន​ជា​ទ្រង់​ទូល​អង្វរ​ដល់​ព្រះវរ​បិតា ឲ្យ​ស្វែង​រក​ផ្លូវ​ផ្សេង​ទៀត ដើម្បី​លោះ​អំពើ​បាប ដែល​បាន​ចាប់​ផ្តើម​មាន​តាំង​ពី​សម័យ​សួន​ច្បារ​អេដែន។ នៅ​សួន​ច្បារ​គែត​សេម៉ានី ព្រះយេស៊ូវ​ក៏​បាន​ចុះ​ចូល នឹង​ព្រះ​ទ័យ​ព្រះ​វរ​បិតា ដោយ​ព្រះ​បន្ទូល​ថា “សូម​តាម​ព្រះ​ហឫ​ទ័យ​ទ្រង់​ចុះ” ដែល​នេះ​ជា​ពាក្យ​នៃ​ការ​ស្តាប់​បង្គាប់​ព្រះ​វរ​បិតា​ទាំង​ស្រុង នៅ​ចំពោះ​មុខ​នៃ​ទុក្ខ​វេទនា​ដ៏​ធំ(ម៉ាថាយ ២៦:៤២)។

ដោយ​សារ​ព្រះ​យេស៊ូវ​បាន​ចុះ​ចូល​ព្រះ​ទ័យ​ព្រះ​វរ​បិតា ក្នុង​សួន​ច្បារ​គែត​សេម៉ានី នោះ​យើង​អាច​ច្រូត​កាត់​ផល នៃ​ព្រះ​គុណ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ក្នុង​ពេល​បច្ចុប្បន្ន។-Joe Stowell